សម្ព័ន្ធគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺជូនកម្មករ និងប្រជាពលរដ្ឋបានចំនួន២៧១៧នាក់ នៅខណ្ឌច្បារអំពៅ

FN ៖ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ព្រមទាំងអាជ្ញាធរខណ្ឌច្បារអំពៅ បានសហការរៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥត់គិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីបានចំនួន២៧១៧នាក់ ដែលកម្មវិធីនេះប្រារព្ធឡើង នៅក្នុងវិទ្យាល័យព្រែកឯង ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពពីសំណាក់លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកស្រី កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ។ លោក ហេង សុខគង់ បានថ្លែងថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី និងដែលមានលោកស្រី យឹម ឆៃលីន … Continue reading សម្ព័ន្ធគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺជូនកម្មករ និងប្រជាពលរដ្ឋបានចំនួន២៧១៧នាក់ នៅខណ្ឌច្បារអំពៅ